ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

11 December 2022

មោងឬស្សី ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបងមាន៖
១. រោងម៉ាស៊ីនកិនស្រូវ តុង វិដែន
២. រោងម៉ាស៊ូនកិនស្រូវ ភូ ពួយ
៣.ក្រុមហ៊ុន អេមរុរាយស៍
៤.ក្រុមហ៊ុន អៀង ហ៊ាង
៥.ធនាគារស្រូវ
៦.រោងម៉ាស៊ីនកុនស្រូវ សុង ហេង
យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។