ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះសួរសុខទុក្ខតំណាងសហគមកសិកម្មតាសីសាមគ្គីដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង
12 December 2022
ថ្មគោល-បាត់ដំបង៖ បន្ទាប់ពីកម្មវិធីចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូនតាមបណ្តារោងម៉ាស៊ីនកិនស្រូវដើម្បីធានាស្ថេរភាពថ្លៃស្រូវ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានឆ្លៀតពេលចុះសួរសុខទុក្ខតំណាងសហគមកសិកម្មតាសីសាមគ្គីដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញចុះត្រួតពិនិត្យផ្ទះសំណាញ់ដាំដុះបន្លែសុវត្ថិភាពរបស់សហគមផងដែរ។ (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២)