ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ
6 January 2023
ត្បូងឃ្មុំ ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រៀមជួយទិញស្រូវពីកសិករនៅរដូវប្រមូលផលខាងមុខ។
រោងម៉ាស៊ីនចំនួន២នេះ រួមមាន៖
១. រោងម៉ាស៊ីនកិនស្រូវ ថន ជា
២. រោងម៉ាស៊ីនកិនស្រូវ វិញ ជាង
យកឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមបន្ត និងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ៕