ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប

30 July 2023

ប៉ៃលិន​​៖​ នា​ល្ងាច​​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប​ មួយ​កន្លែង​ ដែល​មាន​មាន់​ចំនួន​ជាង​៣ម៉ឺន​ក្បាល​ នៅ​សង្កាត់​ប៉ាងរលឹម​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​
ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​កសិដ្ឋាន​បន្ត​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​នេះ​ បន្ថែម​ទៀត​ ដេីម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​បាន​គ្រប់​គ្រាន់​។