ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលកសិដ្ឋានជ័យធំ ដែលជាកសិករបន្លែសុវត្ថិភាពគំរូស្ថិតនៅក្រោមគម្រោងរបស់ធនាគារ ARDB
15 February 2024
ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យមេីលកសិដ្ឋានជ័យធំ ដែលជាកសិករបន្លែសុវត្ថិភាពគំរូស្ថិតនៅក្រោមគម្រោងរបស់ធនាគារ ARDB ដែលមានទីតាំងស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គួរបញ្ជាក់ថា កសិដ្ឋាននេះបាន និងកំពុងពង្រីកការសង់ផ្ទះសំណាញ់បន្ថែម ក៏ដូចជាការចញ្ចឹមត្រីផងដែរ។
![](https://www.ardb.com.kh/wp-content/uploads/2024/02/427908506_797733725730251_8223506521173004926_n.jpg)