ឯកឧត្ដមបណ្ឌិត កៅ ថាច រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ
22 February 2024
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ ដែលស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
គួររំឭកថាទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំងពីរលេីក គឺទទួលបានទិន្នផលជាង ៨តោន ក្នុងមួយហិចតាដូចគ្នា