ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង​ និងខេត្តបន្ទាយមានជ័យ

30 March 2024

បាត់ដំបង- បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរិ៍ ៦រោច ខែ ផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៤​ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) អមដំណើរដោយក្រុមការងារបានចុះមកពិនិត្យការប្រមូលទិញស្រូវ និងត្រួតពិនិត្យមើលឃ្លាំងស្តុកស្រូវនៅខេត្តបាត់ដំបង​ រួមមាន÷
១_ក្រុមហ៊ុន បៃតងកម្ពុជា ភីអិលស៊ី
២_រោងចក្រកិនស្រូវកែច្នៃអង្ករ ឡាយសែ
៣_ក្រុមហ៊ុន ស៊ីវ ឡាយ
៤_ក្រុមហ៊ុនហ្វាង លី
យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករអោយពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។