ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន

15 July 2024

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន។ កសិដ្ឋាននេះបានបង្កេីតឡេីងនៅឆ្នាំ២០២៣​ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន​ ៨​ ម៉ឺនក្បាល​ ដែលអាចផលិតស៊ុតបានចន្លោះពី​ ៧០​ ទៅ​ ៩៥​ ភាគរយនៃចំនួនមេមាន់​សរុប​៨ម៉ឺនក្បាល។ ចំពោះទីផ្សារ​ គឺលក់ក្នុងខេត្តប៉ៃលិន​ បាត់ដំបង​ និងបន្ទាយមានជ័យ។