ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង

16 July 2024

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ អំពីយុទ្ធសាស្រ្តពង្រាយទីផ្សារបន្លែសុវត្ថិភាព​ និងបណ្តាញកសិករនៅតាមខេត្តគោលដៅសំខាន់ៗ​ ដេីម្បីរក្សាស្ថិរភាពតម្លៃបន្លែលេីទីផ្សារ។ បច្ចុប្បន្ន​ សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី​ ៤០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ ជីរណា​ ប្រមាណ​ ១០០០​ ទៅ​ ១៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ និងផ្សិតចំបេីងទាំង៣ទីតាំង​ ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ក្រុងប៉ោយបែត​ សៀមរាប​ និងរាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ប្រធានសហគមន៍បានឧ្យដឹងថា​ ដោយទទួលបានការកាំទ្រឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះបន្លែសុវត្ថិភាព បានធ្វើអោយជីវភាពកសិករដែលជាសមាជិករបស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ។