ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ជាមួយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​

24 July 2024

នៅព្រឹក​ ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង​ ឆស័ក​ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ ដោយ​មាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុម​ប្រឹក្សា​ជាតិ​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ផលិតផល១​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។

ក្នុង​ឱកាស​នោះ​ ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ មាន​ប្រសាសន៍​លេីក​ឡេីង​អំពី​គម្រោង​ពាក់​ព័ន្ធ​មួយ​ចំនួន​ សម្រាប់​ធនាគារ​ ARDB អាច​ចូលរួម​សហការ​នា​ពេល​ខាង​មុខ​។