ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប

21 December 2024

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប
សៀមរាប: ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅថ្ងៃទី២១ ខែធ្នូនេះបានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកក្រោមប្រធានបទ “ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” ។
បន្ទាប់ពីថ្លែងបើកកម្មវិធីរបស់ ឯកឧត្តម ចាន់ សីហា រួចមក លោក ថៃ ហ្សីនី ប្រធាននាយកដ្ឋានហិរញ្ញប្បទានបៃតង ក៏បានធ្វើបទបង្ហាញស្តីអំពី“ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” នោះផងដែរ។
កម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកគឺបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យបុគ្គលិកទាំងអស់ទទួលបានយល់ដឹងបន្ថែម រឹតចំណងសាមគ្គីភាពផ្ទៃក្នុង, និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ក៏ដូចជាការលើកទឹកចិត្តបុគ្គលិកឱ្យមានការចូលរួមយ៉ាងសកម្មជាមួយធនាគារ។
ជាមួយគ្នានេះ កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានភាពខុសប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបុគ្គលិកកាន់តែមានភាពសប្បាយនិងអាចចូលរួមបានយ៉ាងប្រសើរ ស្របតាមគោលបំណងនៃការរៀបចំ ដោយក្នុងនោះរួមមាន ការផ្តល់នូវចែករំលែកព័ត៌មានអំពីវឌ្ឍនភាពព្រមទាំង គោលដៅបន្តរបស់ធនាគារ ការបណ្តុះបណ្តាលជំនាញផ្សេងៗ សកម្មភាពផ្សេងៗ ដើម្បីពង្រឹងស្មារតីក្រុមនិង ស្មារតីស្ថាប័នដល់បុគ្គលិក កម្មវិធីសង្គម និងកម្មវិធីកំសាន្ត ជាដើម ។