ឯកឧត្តម បាន លឹម អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ( SARMIS Ver.2 Online )”
18 December 2024
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម បាន លឹម អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ពាំង ស៊ីផាត អនុប្រធាននាយកដ្ឋានរដ្ឋបាល បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ( SARMIS Ver.2 Online )” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលជាក្រសួងស្ថាប័ន អង្គភាពសាធារណ:ប្រហាក់ប្រហែល សហគ្រាសសាធារណៈ នីតិបុគ្គលសាធារណ: និងរដ្ឋបាលរាជធានីខេត្ត ប្រមាណ ៤០០ នាក់។ ពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ SARMIS Ver.2 Online នេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដេីម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។