We looking for qualified candidate to fill for the position below.

Position

(ភាសាខ្មែរ) បុគ្គលិកជាន់ខ្ពស់ ផ្នែកជ្រើសរើសបុគ្គលិក និងគ្រប់គ្រងប្រព័ន្ធទិន្នន័យបុគ្គលិក

Posted : 07/12/2023 - Closing Date : 25/01/2024
Number of applicants : 1 positions
Location : Phnom Penh

Key Duties and Responsibilities

(ភាសាខ្មែរ)

  • កិច្ចការប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិក (Human Resource Management System)
    • សម្របសម្រួលប្រតិបត្តិការលើ HRMSប្រចាំថ្ងៃ និងផ្តល់ជាជំនួយបច្ចេកទេសលើការប្រើប្រាស់ផ្សេងៗ
    • សិក្សាលើចំណុចខ្វះខាត និងសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការកែសម្រួលមុខងារផ្សេងៗក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិកឱ្យមានដំណើរការល្អ
    • ផ្តល់ជាជំនួយដល់ប្រធានក្នុងការផ្តួចផ្តើមបង្កើតមុខងារថ្មី ,រៀបចំនីតិវិធី,របាយការណ៍ផ្សេងៗដែលជាតម្រូវការរបស់នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
    • បង្កើត Digital platformផ្សេងៗ ដើម្បីដាក់ឱ្យបុគ្គលិកប្រើប្រាស់ជំនួសទម្រង់ជា Hard Copy។
  • កិច្ចការជ្រើសរើសបុគ្គលិក
    • សម្របសម្រួលក្នុងការបូកសរុបផែនការជ្រើសរើសបុគ្គលិក និងរៀបចំផែនការសកម្មភាពនៃការជ្រើសរើសបុគ្គលិក
    • ធានាគ្រប់សំណើសុំជ្រើសរើបុគ្គលិកទាំងអស់ មានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវតាមតម្រូវការ (ទម្រង់ស្នើសុំ,​ពិព័ណ៌នាការងារ…)​
    • សម្របសម្រួលក្នុងការរៀបចំពិព័ណ៌នាការងារ (Job Description) និងដំណឹងជ្រើសរើសបុគ្គលិក តាមទម្រង់របស់ធនាគារដែលបានដាក់ឱ្យអនុវត្ត
    • ទាក់ទាញបេក្ខជនដោយការលើកកម្ពស់ឱកាសការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងយុទ្ធសាស្ត្រផ្សេងៗទៀត
    • ពិនិត្យ និងផ្តល់យោបល់លើពាក្យសុំបម្រើរការងាររបស់បេក្ខជន មុនផ្តល់ជូននាយកដ្ឋាន អង្គភាព ស្នើសុំបុគ្គលិក
    • សម្របសម្រួលដល់ដំណើរការសម្ភាសន៍ និងជ្រើសរើសបេក្ខជនមានសក្តានុពល
    • រៀបចំទុកដាក់ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ
    • ចូលរួមជាមួយ ពិព័រណ៍ការងារ បណ្តាញទំនាក់ទំនងបេក្ខជន ​ឬ ព្រឹត្តិការណ៍ផ្សេងៗ ក្នុងការស្វែងរកបេក្ខជនសក្តានុពល និងបង្កើន Brandingរបស់ស្ថាប័ន។
  • កិច្ចការផ្សេងទៀត (Other task)
    • ចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្តផ្សេងៗរបស់ការិយាល័យ
    • ចូលរួមផ្តល់យោបល់លើនីតិវិធី និងគោលការណ៍នានា​របស់នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
    • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធាន

Qualifications and competencies

(ភាសាខ្មែរ)

  • បរិញ្ញាបត្រគ្រប់គ្រងធនធានមនុស្ស, បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាល ឬ បរិញ្ញាបត្រពាក់ព័ន្ធដែលមានលក្ខណៈប្រហាក់ប្រហែល
  • មានបទពិសោធន៍ផ្នែកធនធានមនុស្ស/ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សយ៉ាងតិច២ ឆ្នាំ
  • ភាសា​អង់គ្លេស​អាច​ប្រើប្រាស់​បាន
  • ការមានជំនាញ សម្របសម្រួល ចចារ និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព
  • ចេះប្រើប្រាស់កម្មវិធី Microsoft office,Word and Excel និងកម្មវិធីគ្រប់គ្រងទិន្នន័យ
  • មានចំណេះដឹងផ្នែកប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS)
  • មានចំណេះដឹងលើការបង្កើតទម្រង់ Digital ផ្សេងៗ
  • សមត្ថភាពយល់ដឹងគ្រប់គ្រងដំណើរការជ្រើសរើសបុគ្គលិក
  • ស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងអំណត់អត់ធ្មត់ក្នុងការងារ
  • សហការការងារក្រុម គោរពពេលវេលា និងមានវិន័យ

Salary and other benefits

  • Appropriate salary according to the labor market
  • Annual salary increase, good performance bonus, seniority bonus
  • Receive allowance for childbirth of employee or employee's wife
  • Receive other allowances on health, education, capacity building, uniforms, daily meals, overtime, etc.
  • Get accident and health insurance from private companies and NSSF
  • Work 5 days a week (Monday to Friday)
  • Receive annual leave and national holiday according to the Royal Government's sub-decree
  • Get a lot of training opportunities.
How to apply

Interested Candidates should submit your cv via jobs@ardb.com.kh or checking Contact Details.

Only shortlisted candidates will be contacted for an interview.
Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.