We looking for qualified candidate to fill for the position below.

Position

(ភាសាខ្មែរ) បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់

Posted : 29/09/2022 - Closing Date : 20/10/2022
Number of applicants : 1 positions
Location :

Key Duties and Responsibilities

(ភាសាខ្មែរ)

  • អភិវឌ្ឍន៍កម្មវិធីសវនកម្ម និងសន្លឹកកិច្ចការសវនកម្ម សម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
  • ពិភាក្សា រៀបចំ និងពិនិត្យឡើងវិញដោយផ្តោតទៅលើហានិភ័យមុននឹងចាប់ផ្តើមធ្វើសវនកម្ម។
  • អនុវត្តកិច្ចសវនកម្មតាមវដ្តសវនកម្ម៖
  • រៀបចំពង្រាងឯកសារស្នើសុំ
  • ចូលរួមកិច្ចសម្ភាសន៍ជាមួយសវនដ្ឋាន, កត់ត្រា​​, សង្ខេបលទ្ធផលសម្ភាសន៍
  • បំពេញលទ្ធផលសង្ខេបកិច្ចសម្ភាសន៍ជាមួយសវនដ្ឋានក្នុងកម្រងសំនួរសវនកម្ម
  • កែសម្រួលសន្លឹកកិច្ចការសវនកម្ម
  • ពិនិត្យឯកសារ និងកំណត់ជារបកគំហើញសវនកម្ម និងចេញអនុសាសន៍ដាក់ជូនប្រធានក្រុមសវនកម្ម​​​ពិនិត្យ
  • បូកសរុបរបកគំហើញក្នុងអនុស្សារណៈរបកគំហើញសវនកម្ម និងរៀបចំឯកសារគាំទ្រ
  • ចូលរួមប្រជុំផ្ទៃក្នុងលើការបូកសរុបរបកគំហើញ
  • ដាក់ឆ្លងយោបល់សវនដ្ឋានលើផែនការសកម្មភាពកែលម្អ និងការកំណត់ពេលវេលាអនុវត្តតាមអនុសាសន៍សវនកម្ម
  • សសេរពង្រាងរបាយការណ៍សវនកម្ម
  • ត្រួតពិនិត្យនូវការរក្សាទុកឯកសារសវនកម្មឱ្យបានពេញលេញ បន្ទាប់ពីបញ្ចប់កិច្ចសវនកម្មរបស់សវនដ្ឋាននីមួយៗ
  • ពិនិត្យលើការបញ្ចូលរបកគំហើញសវនកម្មក្នុងតារាង Audit Risk Assessment ឱ្យបានពេញលេញ
  • តាមដានការអនុវត្តតាមអនុសាសន៍សវនកម្មគ្រាមុនរបស់សវនដ្ឋាន តាមការិយបរិច្ឆេទកំណត់
  • ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មប្រចាំឆ្នាំរបស់ធនាគារ​

អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀតដែលអនុប្រធាននាយកដ្ឋាន/ប្រធាននាយកដ្ឋានប្រគល់ឱ្យ។

Qualifications and competencies

(ភាសាខ្មែរ)

កម្រិត​សញ្ញាបត្រ​និង​ជំនាញ៖ មានបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ ឬបរិញ្ញាប័ត្រគណនេយ្យ ឬបរិញ្ញាប័ត្រសវនកម្ម ឬបរិញ្ញាប័ត្រពាក់ព័ន្ធ
ជំនាញវិជ្ជាជីវៈ៖ 1.    មានបទពិសោធន៏ស្តីពីសវនកម្ម ឬជំនាញពាក់ព័ន្ធ​ យ៉ាងតិច២ឆ្នាំ

2.    អាចធ្វើការក្រោមការកំណត់ពេលវេលា​ និងសម្ពាធ

3.    ក្រមសីល​ធម៌វីជ្ជាជីវៈល្អ សមត្ថភាពក្នុងការរៀនបន្ត ជំនាញបញ្ចេញមតិដោយពាក្យសំដី និងសំណេររឹងមាំ ជំនាញទំនាក់ទំនងការងារឯករាជ្យ និងការសម្របសម្រួល ភាពបត់បែន និង​ស្មារតីទទួលខុសត្រូវខ្ពស់

4.    មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់

5.    យល់ដឹងពីបច្ចេកទេសនិងតិចនិកនៃការពិនិត្យនិងផ្ទៀងផ្ទាត់កំណត់ហានិភ័យសវនកម្ម

6.    យល់ដឹងពីគណនេយ្យ និងហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ

7.    ភាសា​អង់គ្លេស​អាចប្រើការបានទាំងសរសេរនិងអាន

8.    យល់ដឹងពី  Microsoft Windows, Microsoft Office និងផ្សេងៗ

អត្តចរិកការងារ៖ –       សុចរិតភាព

–       ភាពមិនលំអៀង

–       គណនេយ្យភាព និងរក្សាការសម្ងាត់វីជ្ជាជីវៈ

–       ម៉ត់ចត់ និង ម៉ឺងម៉ាត់ និងមានសមត្ថភាពជំនាញ

Salary and other benefits

  • Appropriate salary according to the labor market
  • Annual salary increase, good performance bonus, seniority bonus
  • Receive allowance for childbirth of employee or employee's wife
  • Receive other allowances on health, education, capacity building, uniforms, daily meals, overtime, etc.
  • Get accident and health insurance from private companies and NSSF
  • Work 5 days a week (Monday to Friday)
  • Receive annual leave and national holiday according to the Royal Government's sub-decree
  • Get a lot of training opportunities.
How to apply

Interested Candidates should submit your cv via jobs@ardb.com.kh or checking Contact Details.

Only shortlisted candidates will be contacted for an interview.
Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.