ពិធីសម្ភោធឃ្លាំងស្តុកស្រូវ ទំហំ៥ម៉ឺនតោននៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី