We looking for qualified candidate to fill for the position below.
Position
(ភាសាខ្មែរ) បុគ្គលិកសវនកម្មផ្ទៃក្នុង ផ្នែកធនាគារឌីជីថលជាន់ខ្ពស់
Posted : 08/02/2024 - Closing Date : 29/02/2024
Number of applicants : 1 positions
Location :
Phnom Penh
Key Duties and Responsibilities
(ភាសាខ្មែរ)
- ធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងផ្នែកធនាគារឌីជីថលរបស់ធនាគារ
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន
- ប្រសិទ្ធភាពនៃភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្នែកធនាគារឌីជីថល
- រៀបចំផែនការសវនកម្មផ្នែកធនាគារឌីជីថល
- សរសេរកម្មវិធីសវនកម្មសម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម
- អនុវត្តកិច្ចសវនកម្មធនាគារឌីជីថល ផ្អែកលើផែនការសវនកម្មផ្នែកធនាគារឌីជីថល
- ពិនិត្យលើគោលការណ៍និងនីតិវិធីគ្រប់គ្រងធនាគារឌីជីថល ដើម្បីប្រាកដថាប្រព័ន្ធមានភាពគ្រប់គ្រាន់
- ពិនិត្យ វាយតម្លៃ កំណត់ហានិភ័យបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/ CMS/Card Management
- ពិនិត្យ វាយតម្លៃ និងធ្វើតេស្តសាកល្បងលើប្រព័ន្ធ និងកម្មវិធីផ្នែកធនាគារឌីជីថល
- ផ្តល់ការប្រឹក្សានិងការណែនាំជាអនុសាសន៍ដល់សវនដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងហានិភ័យបច្ចេកព័ត៌មានវិទ្យា ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល
- ពិនិត្យលើឯកសារគាំទ្រ កំណត់ការស្វែងរករបកគំហើញ និងចេញអនុសាសន៍ដាក់ជូនប្រធាន
- ប្រជុំពិភាក្សាក្នុងនាយកដ្ឋានមុនចេញ អនុស្សារណៈរបកគំហើញសវនកម្ម
- តាមដានអនុសាសន៍សវនកម្មផ្នែកធនាគារឌីជីថល
- ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មរបស់ធនាគារ
- ធ្វើរបាយការណ៍សង្ខេបស្តីពីការចុះធ្វើសវនកម្ម ជូនប្រធានធនាគារ និងរបាយការណ៍ប្រចាំត្រីមាសជូនគណៈកម្មការសវនកម្ម
- អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ឱ្យ
Qualifications and competencies
(ភាសាខ្មែរ)
- មានបរិញ្ញាប័ត្រព័ត៌មានវិទ្យាឬសមមូល
- ធ្លាប់ធ្វើការងារសវនកម្មផ្នែកព័ត៌មានវិទ្យាក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងតិច២ឆ្នាំ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល
- មានជំនាញវិភាគនិងវាយតម្លៃលើហានិភ័យព័ត៌មានវិទ្យា
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់ផ្នែកបច្ចេកវិទ្យាព័ត៌មាន
- ចូលចិត្តស្រាវជ្រាវនិងអភិវឌ្ឍន៍ជំនាញ
- មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវនិងប្រមូលព័ត៌មាន
- យល់ដឹងពីការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់ គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/CMS/Card Management
- ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
- ភាសាអង់គ្លេសអាចប្រើការបានទាំងសរសេរនិងអាន
Salary and other benefits
- Appropriate salary according to the labor market
- Annual salary increase, good performance bonus, seniority bonus
- Receive allowance for childbirth of employee or employee's wife
- Receive other allowances on health, education, capacity building, uniforms, daily meals, overtime, etc.
- Get accident and health insurance from private companies and NSSF
- Work 5 days a week (Monday to Friday)
- Receive annual leave and national holiday according to the Royal Government's sub-decree
- Get a lot of training opportunities.
How to apply
Interested Candidates should submit your cv via jobs@ardb.com.kh or checking Contact Details.
Only shortlisted candidates will be contacted for an interview.Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.