កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង
9 August 2016
សភាពាណិជ្ជកម្ម ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី និងមានការចូលរួមពី លោក នង សំហៀង ប្រធានមន្ទីពាណិជ្ចកម្មខេត្តព្រៃវែង និងតំណាងមកពី សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង ដើម្បីស្តាប់ និងស្វែងរកបញ្ហាជាឬសគល់ ក៏ដូចជា ស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធ.អ.ជ.ជូនដល់ម្ចាស់រោង
ម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តកំពុងជួបប្រទៈ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម អគ្គនាយក បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវចំនួនពីរនៅក្នុងខេត្ត ទីមួយគឺរោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ ណេង និងទី២ របស់លោក ឈុន ធំ។ ហើយនៅថ្ងៃស្អែក ទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច និងដឹកនាំក្រុមការងារចុះទៅខេត្តកំពង់ចាម ដើម្បីជួបប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវនៅទីនោះ។