កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ
7 March 2017
ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម កៅ ថាច និងលោកជំទាវ ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំនៃ ធអជ បានធ្វើការកោតសរសើរនិងថ្លៃងអំណរគុណដល់និយោជិតទាំងអស់ ជាពិសេសនិយោជិតជាស្ត្រីៗដែលបានពលីកម្លាំងកាយចិត្តក្នុងការបំពេញការងារជូនធនាគារអភិវឌ្ឍន៍ជនបទ ។ ចុងបញ្ជប់ ឯកឧត្តម កៅ ថាច និងលោកជំទាវ បានឧបត្ថមថវិកាមួយចំនួនសម្រាប់បងប្អូននិយោជិតជានារីៗក្នុងឱកាសនេះផងដែរ។