ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការទិញស្រូវនៅតាមរោងម៉ាស៊ីន ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល

13 October 2022

ខេត្តពោធិ៍សាត់៖ ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវភូ កុកគី និងរោងម៉ាស៊ីនកិនស្រូវ អ៊ុង ឃុង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។