ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បន្ទាយមានជ័យ- សៀមរាប
12 December 2022
បន្ទាយមានជ័យ- សៀមរាប៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងកំពង់ធំ មាន៖
១. រោងម៉ាស៊ីនកិនស្រូវ ខៀវ ឃា
២. រោងម៉ាស៊ូនកិនស្រូវ ១៦៨៨
៣.រោងម៉ាស៊ីនកិនស្រូវ ងួន ហុង
៤.ក្រុមហ៊ុន ដេលីហ្រ្វេសហ្វូត
៥.រោងម៉ាស៊ីនកិនស្រូវ លឹម ហេង លាភ
៦.រោងម៉ាស៊ីនកុនស្រូវ អេមរុរាយស៍
យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។