ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង
5 January 2023
ព្រៃវែង៖ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង មាន៖
១. រោងម៉ាស៊ីនកិនស្រូវ យី ពៅ
២.រោងម៉ាស៊ីន ឈិត ប៊ុន ថន
៣. រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងៗស៊ីនកិនស្រូវទាំងអស់ សូមបន្តនឹងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ។