ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍

20 February 2023

សៀមរាប៖ ល្ងាចថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍ចំនួន២ គឺ៖
១. សហគមន៍កសិកម្មសុវត្ថិភាព ដែលមានទីតាំងស្ថិតនៅភូមិជ្រៃខាងជើង ឃំុគៀនស្រងែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិកចំនួន ១១០ នាក់, ស្រី ៨៥ នាក់, ស្មើរនឹង ៦៧ គ្រួសារ។ សមាជិកសហគមនេះ ប្រកបរបរជួញដូរពូជបន្លែ ពូជស្រូវផ្ការរំដួល លក់ឣង្ករ ឣាហារកែច្នៃដូចជាដំណាប់ឣំពិល និងជីកំប៉ុស្តនិងថ្នាំពុលធម្មជាតិផលិតពីប្រេងឣង្កាមជាដើម។
២. សហគមន៍កសិកម្មសំរោងមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិបត់ដង្កោ ឃំុសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក ៨១ គ្រួសារ ប្រកបរបរដាំបន្លែក្នុងផ្ទះសំណាញ់ផង និងនៅទីវាលផង ដូចជាផ្កាខាត់ណាស ស្ពៃក្តោប ប៉េងប៉ោះ ទ្រព្យ សណ្តែក ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ម្ទេសហាវៃ។ ដោយឡែកបន្លែផលិតបានសហគមផ្គត់ផ្គង់ទៅទីផ្សារនៅខេត្តសៀមរាម,ក្រុងកំពង់សោម, កំពង់ចាម ជាដើម។
បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយឯកឧត្តមបណ្ឌិត ស្នើសុំបងប្អូនសហគមទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តនិរន្តភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍជូនដល់សង្គមជាតិយើង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត និងសហការី បានឆ្លៀតពេលចុះពិនិត្យមើលចំការបន្លែដែលបងប្អូនសហគមបានកំពុងដាំ និងកំពុងប្រមូលផលលក់នៅលើទីផ្សារផងដែរ៕