ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)
30 July 2023
កំពង់ស្ពឺ-ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងអ្នកគ្រប់គ្រង ដោយបានស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករនារដូវច្រូតកាត់ប្រមូលផលខាងមុខនេះក្នុងតម្លៃសមរម្យតាមទីផ្សារ។ ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានស្នេី និងជំរុញលេីកទឹកចិត្តឱ្យមានការកែច្នៃសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំអង្ករចេញ។