ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

21 November 2023

ខ្សាច់កណ្តាល : រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ដែលមានរយៈពេល ១៩ ថ្ងៃ ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើការងារដែលត្រូវបន្តធ្វើរួចមក, ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនផងដែរ។