7 February 2024

ខេត្ត​កណ្ដាល​៖​ នៅ​រសៀល​ ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​ចុះ​ពិនិត្យ​កសិដ្ឋានបន្លែសុវត្ថិភាព​នៅ​ កសិដ្ឋាន ប្រសិទ្ធ – Prosit Farm​ និង​DPK Prasit Farm មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំឈ្វាំង ស្រុកពញ្ញាឭ ខេត្តកណ្តាល​ ដែល​កំពុង​ដាំដុះ​ និង​ប្រមូល​ផល​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជារៀង​រាល់​ថ្ងៃ​។
គួរបញ្ជាក់ថា​ កសិដ្ឋាន​ខាង​លេី​នេះ​ គឺ​ជា​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​គំរូ​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ហិរញ្ញ​ប្បទាន​របស់​ធនាគារ​ ARDB។