ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤

15 February 2024

ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៖​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤​ នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់​កណ្ដាល​ និង​វិទ្យាល័យហ៊ុន​សែន​ ​រ៉ូតា​។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​ចុះ​ពិនិត្យ​តារាង​បាល់ទាត់​ដែល​កំពុង​សាង​សង់​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និង​សប្បុរសជន​នានា។