ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច រួម​ជាមួយ​សហការី​ចុះ​ពិនិត្យ​មេីល​ការ​ច្រូត​កាត់​ប្រមូល​ផល​ស្រូវជាក់​ស្តែង​នៅ​ទីតាំង​ស្រែ​គំរូ​

22 February 2024

ខេត្ត​ព្រៃវែង​៖​ ព្រឹក​ថ្ងៃ​ពុធ ១២ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម​ រួម​ជាមួយ​សហការី​ចុះ​ពិនិត្យ​មេីល​ការ​ច្រូត​កាត់​ប្រមូល​ផល​ស្រូវជាក់​ស្តែង​នៅ​ទីតាំង​ស្រែ​គំរូ​ ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​។
គួរ​រំឭក​ថា​ទីតាំង​ស្រូវ​គំរូ​នេះ​ ធ្លាប់​បាន​ពិសោធន៍​ម្តង​រួច​មក​ហើយ​ ដោយ​ទាំង​ពីរ​លេីក​ គឺ​ទទួល​បាន​ទិន្នផល​ជាង ៨​តោន​ ក្នុង​មួយ​ហិចតា​ដូច​គ្នា​