ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពឆ្នាំ២០២៤ និងបង្ហាញពីផលិតផល និងសេវាកម្ម
28 February 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB មន្ត្រីធនាគារបានចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាពឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងដោយ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូដើម្បីជីវភាពវិស័យកសិកម្មកម្ពុជា ដែលប្រព្រឹត្តិទៅនៅ CAMBODIANA Hotel នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័នភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្នុងក្រុមហ៊ុន និងសហគមន៍កសិកម្ម សរុបប្រមាណជាង២០០នាក់។