ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំបន្លែ និងឃ្លាំងស្តុកស្រូវនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

30 March 2024

បាត់ដំបង-ពោធិ៍សាត់៖ រសៀលថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) អមដំណើរដោយក្រុមការងារ បានបន្តចុះពិនិត្យមើលការដាំដុះបន្លែ និងឃ្លាំងស្តុកស្រូវខេត្តបាត់ដំបង និងនៅខេត្តពោធិ៍សាត់ ក្នុងនោះរួមមាន៖
១) កសិដ្ឋាន តាសី
២)​ រោងម៉ាស៊ីនកិនស្រូវ អៀង ហ៊ាង
៣) រោងម៉ាស៊ីនកិនស្រូវ ភូកុកគី
៤)​ រោងម៉ាស៊ីនកិនស្រូវ ចាំងគង់ម៉េង
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់កសិដ្ឋានបន្តពង្រីកការដាំដុះបន្លែសុវត្ថិភាពអោយបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើសុំនិងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់លទ្ធភាព និងសមស្របតាមតម្លៃទីផ្សារ។