ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការីចូលរួមការចែករំលែកបទពិសោធន៍របស់ GIZ Thailand
29 May 2024
(បាំងកក) ឆ្លៀតក្នុងឳកាសចុះអនុស្សរណៈរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Bank for Agriculture and Agricultural Cooperatives (BAAC) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ៤ដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានដឹកនាំសហការីចូលរួមការចែករំលែកបទពិសោធន៍របស់ GIZ Thailand លើ (១) គម្រោង Thai Rice Nama (Nationally Appropriate Mitigation Actions) Project ដែលគម្រោងនេះ មានការចូលរួមពីធនាគារ BAAC ។ គម្រោង Thai Rice Nama Project គឺជាគម្រោងដែលមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិកក្នុងផលិតកម្មដាំដុះស្រូវ ក្នុងខេត្តចំនួន ៦ ក្នុងប្រទេសថៃ។ ជាលទ្ធផល គម្រោងនេះ បានកាង់បន្ថយការបំភាយឧស្ម័នកាបូនិកប្រមាណ 1.6 លានតោន (1.6 million tCO2eq) និងបានកាត់បន្ថយថ្លៃដើមផលិតកម្ម និង បង្កើនប្រាក់ចំណេញ។ (២) គម្រោង Agri- Climate Risk Financing Project.