ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣

15 July 2024

បាត់ដំបង- បន្ទាយមានជ័យ៖ បន្ទាប់ពីចុះពិនិត្យសិប្បកម្មផលិតជី​ និងផ្សិត​ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ដដែល​នេះ​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣​ គឺរោងម៉ាស៊ីនកិនស្រូវហ្វាងវី,​ រោងម៉ាស៉ីនកិនស្រូវស៊ីវឡាយ​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ និងរោងចក្រកិនស្រូវ​ និងកែច្នៃអង្ករឡាយសែ​ នៅស្រុកថ្មគោល​ ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។