Latest News

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ជាមួយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​

24 July 2024

នៅព្រឹក​ ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង​ ឆស័ក​ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ ដោយ​មាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុម​ប្រឹក្សា​ជាតិ​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ផលិតផល១​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ មាន​ប្រសាសន៍​លេីក​ឡេីង​អំពី​គម្រោង​ពាក់​ព័ន្ធ​មួយ​ចំនួន​ សម្រាប់​ធនាគារ​ ARDB អាច​ចូលរួម​សហការ​នា​ពេល​ខាង​មុខ​។

H.E. Dr. KAO Thach, along with his ARDB colleagues, participated in a Virtual Meeting with the ADFIAP

23 July 2024

H.E. Dr. KAO Thach, Delegate of the Royal Government in Charge as Chief Executive Officer of The Agricultural and Rural Development Bank’s (ARDB) and the First Vice Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), along with his ARDB colleagues, participated in a Virtual Meeting with the ADFIAP in […]

The Agricultural and Rural Development Bank’s (ARDB) organized its weekly Management Meeting to review and discuss its weekly work progress and the plan forward, and other agendas.

22 July 2024

The Agricultural and Rural Development Bank’s (ARDB) organized its weekly Management Meeting to review and discuss its weekly work progress and the plan forward, and other agendas. The meeting is presided over by H.E. Dr. KAO Thach, Delegate of the Royal Government in Charge as Chief Executive Officer of ARDB on July 22, 2024, from […]

Agriculture and Rural Development Bank (ARDB) held the signing ceremony on the Memorandum Of Understanding with the Credit Guarantee Corporation of Cambodia (CGCC)

19 July 2024

In the morning, July 19, 2024, Agriculture and Rural Development Bank (ARDB) held the signing ceremony on the Memorandum Of Understanding with the Credit Guarantee Corporation of Cambodia (CGCC). The signing ceremony was presided over by H.E. Dr. KAO Thach, Royal Government Delegate in charge as Chief Executive Officer of the Agricultural and Rural Development […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង

16 July 2024

បាត់ដំបង: នៅរសៀលថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង។ ​ ក្រុមហ៊ុនអៀង​ហ៊ាងអ៊ិមផតអ៊ិចផត គឺជាក្រុមហ៊ុននាំចេញអង្ករធំមួយ ដែលទទួលបាន​ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថេរភាពថ្លៃ​ ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង

16 July 2024

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ អំពីយុទ្ធសាស្រ្តពង្រាយទីផ្សារបន្លែសុវត្ថិភាព​ និងបណ្តាញកសិករនៅតាមខេត្តគោលដៅសំខាន់ៗ​ ដេីម្បីរក្សាស្ថិរភាពតម្លៃបន្លែលេីទីផ្សារ។ បច្ចុប្បន្ន​ សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី​ ៤០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ ជីរណា​ ប្រមាណ​ ១០០០​ ទៅ​ ១៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ និងផ្សិតចំបេីងទាំង៣ទីតាំង​ ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ក្រុងប៉ោយបែត​ សៀមរាប​ និងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ប្រធានសហគមន៍បានឧ្យដឹងថា​ ដោយទទួលបានការកាំទ្រឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះបន្លែសុវត្ថិភាព បានធ្វើអោយជីវភាពកសិករដែលជាសមាជិករបស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន

15 July 2024

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន។ កសិដ្ឋាននេះបានបង្កេីតឡេីងនៅឆ្នាំ២០២៣​ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន​ ៨​ ម៉ឺនក្បាល​ ដែលអាចផលិតស៊ុតបានចន្លោះពី​ ៧០​ ទៅ​ ៩៥​ ភាគរយនៃចំនួនមេមាន់​សរុប​៨ម៉ឺនក្បាល។ ចំពោះទីផ្សារ​ គឺលក់ក្នុងខេត្តប៉ៃលិន​ បាត់ដំបង​ និងបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង

15 July 2024

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​​នេះ​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​​ចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ​ បានបង្កេីតឡេីងនៅឆ្នាំ២០០៩​ ក្នុងគោលបំណងដំបូងធ្វេីការសន្សំប្រាក់​ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍​។ សហគមន៍មានសមាជិក​ ៤០០​ គ្រួសារ​ ហេីយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់​ដោយមានសមាជិកចំនួន​ ៨១​ គ្រួសារ​ ដោយក្នុង១គ្រួសារមានផ្ទះសំញាញ់ពី​ ២​ ខ្នង​ ទៅ​ ១០​ ខ្នង​ ហេីយចំពោះសហគមន៍មានផ្ទះសំណាញ់​ចំនួន​ ៣៧​ ខ្នង​(១ខ្នងទំហំ​ ១០​ ម​x ២៥​ ម)​ ដែលអាចផលិតបន្លែបានចន្លោះពី​ ១០០០​ គីឡូក្រាម​ ទៅ​ ១៥០០​ គីឡូក្រាមក្នុង១ថ្ងៃ​ ទៅតាមរដូវ(រដូវត្រជាក់ទទួលបានផលច្រេីនជាងរដូវក្រៅ)។ បន្លែដែលសហគមន៍ផលិត​ រួមមាន​ បន្លែខាត់ណាដេីម​ ខាត់ណាផ្កា​ ស្ពៃក្តោប​ ស្ពៃតឿ​ ស្ពៃក្រញ៉ាញ់​ ប៉េងបោះឈឺរី​ និងម្ទេសហាវៃ​ […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣

15 July 2024

បាត់ដំបង- បន្ទាយមានជ័យ៖ បន្ទាប់ពីចុះពិនិត្យសិប្បកម្មផលិតជី​ និងផ្សិត​ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ដដែល​នេះ​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣​ គឺរោងម៉ាស៊ីនកិនស្រូវហ្វាងវី,​ រោងម៉ាស៉ីនកិនស្រូវស៊ីវឡាយ​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ និងរោងចក្រកិនស្រូវ​ និងកែច្នៃអង្ករឡាយសែ​ នៅស្រុកថ្មគោល​ ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ដែលសិប្បកម្មនេះជាដៃគូ

15 July 2024

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ មានទីតាំង​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលសិប្បកម្មនេះជាដៃគូ​របស់ធនាគារ​ ARDB។ សិប្បកម្មនេះ​ ត្រូវបានបង្កេីតឡេីង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ​ នៅឆ្នាំ២០១៩​ ក្នុងគោលបំណងផលិតជីសរីរាង្គដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិក​សហគមន៍ និងប្រជាកសិករ។​ លោកប្រធានសហគមន៍​បានឱ្យដឹងថា​ ការចាប់ផ្តេីមផលិតជីសរីរាង្គផ្ទះពេជ្រ​ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩​ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែន​ ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ​ ដែលបច្ចុប្បន្ន​សិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី​ ៥​ ទៅ​ ៦​ តោនក្នុង១ថ្ងៃ​ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្ត​មួយចំនួន រួមមាន​ ខេត្តសៀមរាប​ កំពង់ធំ​ ព្រះវិហារ​ កំពង់ចាម​ និងពោធិ៍សាត់។ សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម​ ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ​ ដេីម្បីកាត់បន្ថយកម្លាំងពលកម្ម​ និងបង្កេីនផលិតភាព។ បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារ​ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ​ ១៧​ ឯ.ក​ ស្ថិតនៅឃុំព្រៃជ្រូក​ ស្រុកពួក​ ខេត្តសៀមរាប។ ក្រុមហ៊ុននេះ​ […]