Latest News

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កំពុងយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានបៃតងដល់ប្រជាពលរដ្ឋ

14 December 2023

ថ្លែងនៅក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤កាលពីថ្ងៃទី១២ខែធ្នូនេះ ថ្នាក់ដឹកនាំកំពូលនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មផលិតផលរបស់ធនាគារដើម្បីឱ្យស្របទៅនិងខ្សែស្រវាក់ផលិតកម្ម ជាពិសេសបានជំរុញឱ្យមានការផ្តល់ឥណទានបៃតងឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម មានប្រសាសន៍ថា «យើងត្រូវធ្វើយ៉ាងណា ធ្វើពិពិធកម្មផលិតផលរបស់យើងទៅតាមខ្សែច្រវាក់ ផលិតកម្ម កសិកម្មបន្ថែមទៀត ពិសេសយើងត្រូវជំរុញការផ្តល់ឥណទានបៃតងឱ្យបានច្រើន ដើម្បីដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោករបស់យើង បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង។តាមរយៈឥណទានបៃតងនេះ ខ្ញុំសង្ឃឹមថានឹងទាក់ទាញប្រភពទុនផ្សេងទៀតចូលមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ជូនអតិថិជនរបស់យើងដែលជាប្រជាកសិករថែមទៀត»។ ដើម្បីឱ្យប្រទេសកម្ពុជាដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោក បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង, ឯកឧតម្ត ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤ សម្រាប់នៅឆ្នំានេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកយកប្រធានបទ ជំរុញហិរញ្ញប្បទានបៃតងដើម្បីការអភិវឌ្ឍប្រកបទៅដោយចីរភាព គឺជាប្រធានបទមួយដែលបណ្តាប្រទេសនៅទូទំាងសកលលោកបាននិងកំពុងយកចិត្តទុកដាក់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទៅនិងប្រធានបទនេះប្រកបទៅដោយប្រសិទ្ធភាព។ ឯកឧតម្ត សង្កត់ធ្ងន់ថា«នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុ ដោយហេតុថាប្រជាជនកម្ពុជាភាគច្រើនបានប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ»។

សំពៀតឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានកើនឡើងដល់៤២៣លានដុល្លារនៅត្រឹមឆ្នំា២០២៣

14 December 2023

នៅក្នុងដំណើរប្រតិបត្តិការក្នុងរយៈពេល២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ចាប់ពីឆ្នំា១៩៩៨រហូតដល់ឆ្នំា២០២៣នេះ សង្កេតឃើញថាសំពៀតឥណទានរបស់ធនាគារបានកើនឡើងពី៥២ម៉ឺនដុល្លារ ទៅដល់៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣។ ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថាសំពៀតឥណទានបានចាប់ផ្តើមពី ០,៥២លានដុល្លារអាមេរិកនៅឆ្នំា១៩៩៨ បានកើនទៅដល់ប្រមាណជា ៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២៨%ក្នុងមួយឆ្នំា ហើយការកើនឡើងនូវសំពៀតឥណទានរបស់ធនាគារ ARDB ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលរួមមាន៖ (ទី១)- មូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីអនុវត្តគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ស្របតាមទស្សនៈទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសនំាចេញ«មាស ស(អង្ករ)» មូលនិធិនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានធនាគារARDB ជាប្រតិបត្តិករអនុវត្ត ដើម្បីគំាំទ្រដល់វិស័យឯកជន ជាពិសេស SMEs សមាគម សហគមន៍ ឬក្រុមហ៊ុនលើគោលដៅអាទិភាពមួយចំនួនរួមមាន ធានាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ពង្រឹងសមត្ថភាពស្តុកស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃទំនើប អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងគំាំទ្រដល់SMEs ក្នុងវិស័យកសិកម្ម។ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការគំាំទ្រពេញទំហឹងពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ […]

ARDB Annual Review Meeting 2023

12 December 2023

His Excellency Dr. Kao Thach, Royal Government Delegate in charge as Director General of ARDB Bank, Deputy Chief Executive Officers, and all family members of the ARDB Bank attended the 2023 Annual Meeting on 12 December, 2023 at the hotel Garden City. H.E Chan Seyha, Deputy Chief Executive Officer of ARDB, said that in order […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

21 November 2023

ខ្សាច់កណ្តាល : រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ដែលមានរយៈពេល ១៩ ថ្ងៃ ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើការងារដែលត្រូវបន្តធ្វើរួចមក, ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច​​ បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករ និងដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ

21 November 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករក្នុងឃុំជ័យធំ និងចុះពិនិត្យមើលការអនុវត្តគម្រោងក្រោមការគាំទ្រឥណទានពីធនាគារ. ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជ័យធំ, រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ

21 November 2023

ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

The seminar under the topic “Activity plan arrangement and annual budget for 2024”

14 November 2023

With the highly permission of H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB HQ staffs attended the seminar under the topic “Activity plan arrangement and annual budget for 2024” under the framework of the project ASPIRE-AT on […]

ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ ឯកឧត្តមបណ្ឌិត កៅ ថាច ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ

13 November 2023

ទីក្រុងហាមិលតុន ប្រទេសណូវ៉ែលហ្សេឡង់៖ ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៣ , ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ។ ក្នុងនោះ ក៏មានការចូលរួមផងដែរ ពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុន នៃប្រទេសណូវ៉ែលហ្សេឡង់ចំនួន ជិត ៣០០ នាក់។

កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម

13 November 2023

ទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់៖ កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក លឹម វ៉ាន់ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់ចំនួន ២១០នាក់។ អូក្លិន, ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៣

ARDB mobile unit in Siem Reap province, Preah Vihear Province, Oddar Meanchey and ARDB HQ staffs attended the meeting on “Business Proposal preparation”

8 November 2023

With the highly permission of H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB mobile unit in Siem Reap province, Preah Vihear Province, Oddar Meanchey and ARDB HQ staffs attended the meeting on “Business Proposal preparation” on November […]