Latest News

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ

1 September 2023

បាត់ដំបង៖​ ថ្ងៃព្រហ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាងម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ

1 September 2023

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម (៤) ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង

31 August 2023

ពោធិ៍សាត់​៖​ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

H.E. Dr. KAO Thach,accompanied by his colleagues, has organized a meeting via zoom platform with Cambodia Rice Federation​ and Rice Millers as well as Rice Export Companies

5 August 2023

On August 4 2023, H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), accompanied by his colleagues, has organized a meeting via zoom platform with Cambodia Rice Federation​ and Rice Millers as well as Rice Export Companies in order to get […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ

31 July 2023

ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលត្រូវប្រមូលផលនៅខែខាងមុខនេះ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ

31 July 2023

ខេត្តបាត់ដំបង, ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និង ដើម្បីអោយមានស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកឡើងវិញអំពីលទ្ធផលនៃកិច្ចប្រជុំកន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ ចំណុច ជូនដល់សមាជិកអង្គប្រជុំទាំងអស់ ៖ (1)ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមដំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។ (2) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។ (3) រោងម៉ាស៊ីនកិនស្រូវ […]

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប

30 July 2023

ប៉ៃលិន​​៖​ នា​ល្ងាច​​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប​ មួយ​កន្លែង​ ដែល​មាន​មាន់​ចំនួន​ជាង​៣ម៉ឺន​ក្បាល​ នៅ​សង្កាត់​ប៉ាងរលឹម​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​កសិដ្ឋាន​បន្ត​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​នេះ​ បន្ថែម​ទៀត​ ដេីម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​បាន​គ្រប់​គ្រាន់​។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)

30 July 2023

កំពង់​ស្ពឺ​-​ពោធិ៍សាត់​៖​ នា​រសៀល​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​ និង​អ្នក​គ្រប់គ្រង​ ដោយបាន​ស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​នារដូវ​ច្រូតកាត់​ប្រមូល​ផល​ខាង​មុខនេះ​ក្នុង​តម្លៃ​សមរម្យ​តាម​ទីផ្សារ​។ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏បាន​ស្នេី​ និងជំរុញ​​លេីក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​អង្ករ​ចេញ​។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​ “កសិដ្ឋាន​ប្រសិទ្ធ​ Prasit Farm”​

30 July 2023

ខេត្ត​កណ្ដាល​៖​ នាព្រឹក​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​ “កសិដ្ឋាន​ប្រសិទ្ធ​ Prasit Farm”​ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​តាគោក​ ឃុំ​ឈ្វាង​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ផ្តល់​អនុសាសន៍​ណែនាំ​សំខាន់​ៗដល់​កសិករ​ និង​អ្នក​គ្រប់គ្រង​កសិដ្ឋាន​ផងដែរ​។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម

28 June 2023

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ កម្មវិធីនេះមានកិច្ចសន្យាចំនួន ៤៦ ដែលត្រូវចុះហត្ថលេខារវាងក្រុមហ៊ុននាំចេញអង្ករ ចំនួន ៦ និងសហគមន៍កសិកម្មចំនួន៤០ និងក្រុមផលិតចំនួន៦៕