Latest News
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង
31 August 2023ពោធិ៍សាត់៖ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕
H.E. Dr. KAO Thach,accompanied by his colleagues, has organized a meeting via zoom platform with Cambodia Rice Federation and Rice Millers as well as Rice Export Companies
5 August 2023On August 4 2023, H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), accompanied by his colleagues, has organized a meeting via zoom platform with Cambodia Rice Federation and Rice Millers as well as Rice Export Companies in order to get […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ
31 July 2023ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលត្រូវប្រមូលផលនៅខែខាងមុខនេះ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ
31 July 2023ខេត្តបាត់ដំបង, ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និង ដើម្បីអោយមានស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកឡើងវិញអំពីលទ្ធផលនៃកិច្ចប្រជុំកន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ ចំណុច ជូនដល់សមាជិកអង្គប្រជុំទាំងអស់ ៖ (1)ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមដំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។ (2) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។ (3) រោងម៉ាស៊ីនកិនស្រូវ […]
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត តាមបច្ចេកវិទ្យាទំនើប
30 July 2023ប៉ៃលិន៖ នាល្ងាចថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត តាមបច្ចេកវិទ្យាទំនើប មួយកន្លែង ដែលមានមាន់ចំនួនជាង៣ម៉ឺនក្បាល នៅសង្កាត់ប៉ាងរលឹម ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏ជំរុញលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានបន្តពង្រីកខ្សែចង្វាក់ផលិតកម្មនេះ បន្ថែមទៀត ដេីម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)
30 July 2023កំពង់ស្ពឺ-ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងអ្នកគ្រប់គ្រង ដោយបានស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករនារដូវច្រូតកាត់ប្រមូលផលខាងមុខនេះក្នុងតម្លៃសមរម្យតាមទីផ្សារ។ ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានស្នេី និងជំរុញលេីកទឹកចិត្តឱ្យមានការកែច្នៃសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំអង្ករចេញ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm”
30 July 2023ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm” មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់កសិករ និងអ្នកគ្រប់គ្រងកសិដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម
28 June 2023ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ កម្មវិធីនេះមានកិច្ចសន្យាចំនួន ៤៦ ដែលត្រូវចុះហត្ថលេខារវាងក្រុមហ៊ុននាំចេញអង្ករ ចំនួន ៦ និងសហគមន៍កសិកម្មចំនួន៤០ និងក្រុមផលិតចំនួន៦៕
កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
26 June 2023ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ——————– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅ៖ 1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ 2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ ពិនិត្យ និងសិក្សាលម្អិតពីផែនការដាំដុះ បច្ចេកទេស ក្នុងការថែទាំ និងប្រមូលផល និងសិក្សាស្វែងយល់ពីបញ្ហាប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ នូវសំណួរមួយចំនួនមានដូចជា៖ […]
កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
26 June 2023កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————————— សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង : រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖ 1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ១លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ 2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវ រៀបចំបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួន អោយបានច្រេីនកន្លែង […]