Latest News
ដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍
17 November 2024សហព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ពិភពលោក World Federation of Development Financing Institutions (WFDFI) និងសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តតំបន់អាម៉េរិកឡាទីន និងខារ៉ាប៊ែន (Association of Development Financing Institutions of Latin America (ALIDE) បានដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍ ដោយលើកឡើងថា ឯកឧត្តមបណ្ឌិត ប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំប់អាស៊ី និងបាស៊ីហ្វិក បានសង្កត់ធ្ងន់ថាតួនាទីនៃបរិយាបន្នហិរញ្ញវត្ថុបានគាំទ្រដល់ការអភិវឌ្ឍ និងសុខមាភាពសង្គមនៅក្នុងតំបន់។ ឯកឧត្ដមបណ្ឌិតបានរំលេចបន្ថែមថាកិច្ចសហប្រតិបត្តិការវាងតំបន់អាមេរិកឡាទីននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកទំព័រកាលានុវត្តភាពថ្មីដើម្បីការអនុវត្តប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុដែលមានផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។ ខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិតថ្លែងពាក់ព័ន្ធនិងបរិយាបន្នហិរញ្ញវត្ថុ៖ “បរិយាប័ន្នហិរញ្ញវត្ថុ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព ។ ការណ៍នេះ តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតឹងរឹងនៃអនុលោមភាពបទប្បញ្ញត្តិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញផែនការសកម្មភាពរួមគ្នាក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុ”។
កិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)”
14 November 2024ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។ វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីភូមិសាស្រ្តនៃប្រទេសកម្ពុជាជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែកពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រេីគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) […]
កិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”
14 November 2024ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”។ ឆ្លៀតឱកាសនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “តំបន់ទាំងពីរមានចម្ងាយឆ្ងាយពីគ្នា និងមានព្រំខ័ណ្ឌដោយមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងណាក្តី តែតួនាទីជាធនាគារអភិវឌ្ឍន៍ និងគោលដៅរួមតែមួយគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង, បរិយាបន្នហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល ជាដើម។”
ជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE)
14 November 2024ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមន៍នេះផងដែរ។ ក្នុងនាម លោក Edgardo Alvarez តំណាង អោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។ ឯកឧត្តមបណ្ឌិត កៅ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ ផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍ទូរទស្សន៍ CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី
13 November 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារARDB បានអញ្ជើញ ផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍ទូរទស្សន៍ CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលបំពេញបេសកម្ម នៅ កោះបាលី -ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ – ៨ ខែវិច្ចិកា ឆ្នាំ២០២៤។
Monthly Management Meeting
11 November 2024ARDB Headquarter: On the morning of Monday, November 11, 2024, HE Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the monthly Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation, Preparation for the 2024 […]
វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII)
8 November 2024សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមជាអធិបតីភាព របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្នុងវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។
Presided over the ADFIAP International CEO Forum XVII
6 November 2024On November 6, 2024, H.E. Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the CEO of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), presided over the ADFIAP International CEO Forum XVII in Bali, Indonesia, as […]
ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ
24 October 2024ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលានេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ សម្រាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ […]
កិច្ចប្រជុំពិភាក្សាការងាររវាងធនាគារ ARDB និងតំណាង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស របស់សាធារណៈរដ្ឋប្រជាមាណិតចិន ប្រចាំខេត្ត ក្វាងស៊ី ( Cross-Border Inter Bank Payment System (CIPS) )
25 September 2024ណាននិញ- ចិន៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១.អំពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា ២. អំពីការចូលរួមជាសមាជិកនៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា ៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន ( People’s Bank of China ) […]