Latest News

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​

28 July 2024

ព្រៃវែង-ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍មានសមាជិក​ ៨៣​ គ្រួសារ​ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​ ១០​ តោន​ ទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​ ទន្ទឹមនឹងនេះ​ សហគមន៍​ជួបបញ្ហា​ប្រឈម​មួយចំនួន ដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអាស្រ័យលេីឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃ​ ហេីយមួយវិញទៀតក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញមានការលំបាកក្នុងការទូទាត់ប្រាក់។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតបានចុះជួបកសិករកំពុងធ្វេីដីដាំបន្លែស្ពែចង្កឹះ​ដោយផ្ទាល់​ ហេីយតាមការសាកសួរ​ ការដាំស្ពៃនៅខែនេះ​ គឺខូចជាច្រេីនដង​ ហេីយឯកឧត្តមបណ្ឌិតបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់វិញ​ ដូចជាបន្លែផ្លែ​ ឬផ្កាខាត់ណាវិញ​ ដែលអាចទទួលបានផលច្រេីន។ ក្នុងឱកាសនោះ​ ឯកឧត្តម​បណ្ឌិត​បានឧបត្ថម្ភថវិកាមួយចំនួនដល់សហគមន៍ផងដែរ។ បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារបានបន្តចុះពិនិត្យស្តុកស្រូវអង្ករ​ […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច បានចុះជួបសំណេះសំណាល​ និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ​ ស្ថិតនៅស្រុកបាភ្នំ​ ខេត្តព្រៃវៃង

28 July 2024

ព្រៃវែង: នៅព្រឹកថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានចុះជួបសំណេះសំណាល​ និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ​ ស្ថិតនៅស្រុកបាភ្នំ​ ខេត្តព្រៃវៃង។ សហគមន៍បាភ្នំមានជ័យ​ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំ​ ដែលមានសមត្ថភាពផលិតស្រូវពូជ​ (សុទ្ធល្អ)​ បានប្រមាណ​ ៥០០​ តោន​ ក្នុង១ឆ្នាំ​ និងមានផ្ទៃស្រែ​ចំនួន​ ៨៥​ ហិកតា​ និងមានសមាជិកចំនួន​ ២៣៣​ គ្រួសារ។ ក្នុងឆ្នាំ២០២៤នេះ​ សហគមន៍​ មានគ្រោងពង្រីកផ្ទៃដីផលិតស្រូវពូជឱ្យបាន​ ១៤៥​ ហិកតា​ ដែលអាចផលិតពូជបាន​ ១ដងទៅ៣ដងក្នុង១ឆ្នាំ​ និងមានផែនការផលិតពូជស្រូវសុទ្ធឱ្យបាន​ ៧៥០​ តោន​ សម្រាប់ផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តព្រៃវែង​ និងខេត្តផ្សេងៗទៀត​ ដូចជា​កំពង់ធំ​ ស្វាយរៀង​ សៀមរាប​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​។ ល។ ពូជស្រូវដែលសហគមន៍ផលិតត្រូវបានកសិករទទួលស្គាល់ថាល្អជាងពូជនាំចូលដែលមិនមានប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះសហគមន៍ជូបនូវបញ្ហាប្រឈមមួយចំនួន​ ដូចជា​ ​រុយសបំផ្លាញ​ ការប្រែប្រួល​អាកាសធាតុ​ និងបញ្ហា​កង្វះទុន​។ តាមសំណូមពររបស់សហគមន៍​ពាក់ព័ន្ធ​នឹងបញ្ហា​កង្វះទុន​ […]

The Disciplinary Committee of Agricultural and Rural Development Bank held a meeting

26 July 2024

The Disciplinary Committee of Agricultural and Rural Development Bank held a meeting chaired by HE Dr. Kao Thach, Delegate of the Royal Government in Charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) to review and evaluate the staff’s performance in order to strengthen the capacity of work in accordance with […]

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ជាមួយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​

24 July 2024

នៅព្រឹក​ ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង​ ឆស័ក​ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ ដោយ​មាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុម​ប្រឹក្សា​ជាតិ​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ផលិតផល១​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ មាន​ប្រសាសន៍​លេីក​ឡេីង​អំពី​គម្រោង​ពាក់​ព័ន្ធ​មួយ​ចំនួន​ សម្រាប់​ធនាគារ​ ARDB អាច​ចូលរួម​សហការ​នា​ពេល​ខាង​មុខ​។

H.E. Dr. KAO Thach, along with his ARDB colleagues, participated in a Virtual Meeting with the ADFIAP

23 July 2024

H.E. Dr. KAO Thach, Delegate of the Royal Government in Charge as Chief Executive Officer of The Agricultural and Rural Development Bank’s (ARDB) and the First Vice Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), along with his ARDB colleagues, participated in a Virtual Meeting with the ADFIAP in […]

The Agricultural and Rural Development Bank’s (ARDB) organized its weekly Management Meeting to review and discuss its weekly work progress and the plan forward, and other agendas.

22 July 2024

The Agricultural and Rural Development Bank’s (ARDB) organized its weekly Management Meeting to review and discuss its weekly work progress and the plan forward, and other agendas. The meeting is presided over by H.E. Dr. KAO Thach, Delegate of the Royal Government in Charge as Chief Executive Officer of ARDB on July 22, 2024, from […]

Agriculture and Rural Development Bank (ARDB) held the signing ceremony on the Memorandum Of Understanding with the Credit Guarantee Corporation of Cambodia (CGCC)

19 July 2024

In the morning, July 19, 2024, Agriculture and Rural Development Bank (ARDB) held the signing ceremony on the Memorandum Of Understanding with the Credit Guarantee Corporation of Cambodia (CGCC). The signing ceremony was presided over by H.E. Dr. KAO Thach, Royal Government Delegate in charge as Chief Executive Officer of the Agricultural and Rural Development […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង

16 July 2024

បាត់ដំបង: នៅរសៀលថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង។ ​ ក្រុមហ៊ុនអៀង​ហ៊ាងអ៊ិមផតអ៊ិចផត គឺជាក្រុមហ៊ុននាំចេញអង្ករធំមួយ ដែលទទួលបាន​ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថេរភាពថ្លៃ​ ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង

16 July 2024

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ អំពីយុទ្ធសាស្រ្តពង្រាយទីផ្សារបន្លែសុវត្ថិភាព​ និងបណ្តាញកសិករនៅតាមខេត្តគោលដៅសំខាន់ៗ​ ដេីម្បីរក្សាស្ថិរភាពតម្លៃបន្លែលេីទីផ្សារ។ បច្ចុប្បន្ន​ សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី​ ៤០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ ជីរណា​ ប្រមាណ​ ១០០០​ ទៅ​ ១៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ និងផ្សិតចំបេីងទាំង៣ទីតាំង​ ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ក្រុងប៉ោយបែត​ សៀមរាប​ និងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ប្រធានសហគមន៍បានឧ្យដឹងថា​ ដោយទទួលបានការកាំទ្រឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះបន្លែសុវត្ថិភាព បានធ្វើអោយជីវភាពកសិករដែលជាសមាជិករបស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន

15 July 2024

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន។ កសិដ្ឋាននេះបានបង្កេីតឡេីងនៅឆ្នាំ២០២៣​ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន​ ៨​ ម៉ឺនក្បាល​ ដែលអាចផលិតស៊ុតបានចន្លោះពី​ ៧០​ ទៅ​ ៩៥​ ភាគរយនៃចំនួនមេមាន់​សរុប​៨ម៉ឺនក្បាល។ ចំពោះទីផ្សារ​ គឺលក់ក្នុងខេត្តប៉ៃលិន​ បាត់ដំបង​ និងបន្ទាយមានជ័យ។