Latest News
កម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច និងបុគ្គលិក ធ.អ.ជ និង កម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត
12 April 2018ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំកម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច អគ្គនាយក និងបុគ្គលិកក្រោមឱវាទទាំងអស់ ដើម្បីធ្វើការបូកសរុបលទ្ធផលដែលបានបំពេញកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯកឩត្តមប្រធាន បានធ្វើការកត់សំគាល់នូវចំនុចសំខាន់ៗមួយចំនួនដើម្បីជំរុញអោយបុគ្គលិកខិតខំបំពេញអោយដល់គោលដៅ និងកែប្រែចំនុចអសកម្មផងដែរ។ ទន្ទឹមនេះផងដែរ ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងាររបស់បុគ្គលិក ឯកឩត្តមប្រធានសម្រេចតែងតាំង និងដំឡើងឋានៈបុគ្គលិកមួយចំនួនអោយសមស្របតាមគុណសម្បត្តិ និងសមត្ថភាពនៃការខិតខំបំពេញការងារកន្លងមក ។
កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV
10 February 2018សូមទស្សនា កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV ស្តីពីវឌ្ឍនៈភាពនៃដំណើរការផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដែលបានចាក់ផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
ឯកឩត្តម កៅ ថាច ចុះពិនិត្យ ការអនុវត្តកម្មវិធី ឥណទានពិសេស របស់រាជរដ្ឋាភិបាល
10 January 2018សាលាខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨៖នៅសាលាខេត្តកំពង់ធំមានរៀបចំ កិច្ចប្រជុំស្តីពីស្ថានភាពស្រូវអង្ករ និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព លោក ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក សុង
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ជាមួយក្រុមហ៊ុន Blue Media
21 November 2017ធនាគារអភិវឌ្ឍន៍ជនបទ: កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន Bleu Media ។ សូមរង់ចាំទស្សនាកម្មវិធីនេះនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច
1 November 2017ស្រុកល្វាឯម ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមពី លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីអប់រំស្រុក នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនឃុំ អាជ្ញាធរឃុំ ភូមិ កងកំលាំងនគរបាល និងមាតាបិតាសិស្ស ចាស់ព្រឹទ្ធាចារ្យសរុប ៧៦៤នាក់ ។ ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គណ:អធិបតី ក៏បានឧបត្ថម្ភសំភារះសិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ […]
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ
21 October 2017ធនាគារអភិវឌ្ឍន៍ជនបទ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សេចក្តីប្រកាសព័ត៍មានស្តីពីការចុះកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ និងផ្គត់ផ្គង់ឡសម្ងួតស្រូវសម្រាប់គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាបាល នៅតំបន់ខេត្តកំពង់ធំ ព្រៃវៃង និងតាកែវ:
សេចក្តីប្រកាសព័ត៌មាន
6 October 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទបានប្រជុំពិនិត្យលើក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីសម្រាំង ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Mekong Strategic Partners និង បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចជ្រើសរើស ក្រុមហ៊ុនចំនួន ០១ ក្នុងមួយតំបន់ ជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០ តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ១៥០០ តោនក្នុងមួយថ្ងៃ ដែលមានទីតាំងនៅ៖
សេចក្តីប្រកាសព័ត៌មានលើកទី២
12 September 2017សេចក្តីប្រកាសលើកទី២ លើសំណើចូលរួមក្នុងគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ក្នុងតំបន់ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹងស្តីពី សំណើចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបាន ចាប់ពី ១៥០០តោនឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ រហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទទទួលបានការស្នើសុំចូលរួមគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ បានតែចំនួន៤ក្រុមហ៊ុនតែប៉ុណ្ណោះក្នុងបីតំបន់។
សេចក្តីប្រកាសព័ត៌មាន
11 September 2017សេចក្តីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ទាំងអស់ជ្រាបថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃផុតកំណត់បិទបញ្ចប់ឈប់ទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ និងលើកសំណើ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងលើកសំណើគម្រោងបានចំនួន ៤ក្រុមហ៊ុន ក្នុងនោះមាន ១.តំបន់ខេត្តកំពង់ធំ មានពីរក្រុមហ៊ុន៖ -ក្រុមហ៊ុន ANDURIZ (Cambodge) Seal & Monita Trading Import Export Co.,Ltd -ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd) ២.តំបន់ខេត្តព្រៃវែង មានមួយក្រុមហ៊ុន៖
សេចក្តីជូនដំណឺង
1 September 2017ធនាគារអភិវឌ្ឍន៍ជនបទ ៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។