Latest News
បទសំម្ភាសន៍ របស់ឯកឩត្តម កៅ ថាច ជាមួយទូរទ្សសន៍ PNN
3 May 2016ធនាគារអភិវឌ្ឍន៍ជនបទ: ថ្ងៃទី៣ ខែឩសភា ឆ្នាំ២០១៦ ម៉ោង១១និង៣០នាទីព្រឹក ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់បទសំម្ភាសន៍ជាមួយទូរទ្សសន៍ PNN ស្តីពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការជម្រុញវិស័យកសិកម្មនៅកម្ពុជា។ PNN នឹងធ្វេីការចាក់ផ្សាយទាំងស្រុងនូវបទសម្ភាសន៍នេះ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ។
កិច្ចប្រជុំផ្ទៃក្នុង របស់ ធនាគារអភិវឌ្ឍន៍ជនបទ
2 May 2016ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយនិយោជិតទាំងអស់។ ក្នុងជំនួបនៃកិច្ចប្រជុំលើកនេះ ឯកឧត្តម កៅ ថាច បានធ្វើការផ្តោតសំខាន់ទៅលើវិធានការណ៍ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ ធ.អ.ជ. និងកំណត់ឱ្យមានគោលការរួមមួយដើម្បីធ្វើការវាយតម្លៃនៃប្រសិទ្ធភាពការងាររបស់និយោជិតម្នាក់ៗ។
ឯ.ឩ. កៅ ថាច បានបេីកកិច្ចប្រជំុជាមួយនិយោជិតទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ
7 April 2016ធនាគារអភិវឌ្ឍន៍ជនបទ: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ ឯ.ឩ. កៅ ថាច អគ្គនាយកនៃ ធអជ បានបេីកកិច្ចប្រជំុតូចមួយជាមួយនិយោជិតទាំងអស់។ ក្នុងនោះ ឯ.ឩ. កៅ ថាច បានធ្វេីការបូកសរុបការងារដែលបានអនុវត្តកន្លងមកក្នុងរយ:ពេលមួយឆ្នាំ និងអនុញ្ញាតអោយអគ្គនាយករង លោកប្រធាននាយកដ្ឋានទាំងអស់ ឡេីងធ្វេីចំណាប់អារម្មណ៍ក៏ដូចជាលេីកសំនូមពរផ្សេងៗដល់ថ្នាក់ដឹកនាំ ធអជ។
ឯកឩត្តម កៅ ថាច បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុ
1 April 2016ធនាគារអភិវឌ្ឍន៍ជនបទ: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទី ឯកឩត្តម កៅ ថាច អគ្គនាយក ធ.អ.ជ. និងសហការី បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុតំណាងដោយលោក Hiroyuko Akoi
កិច្ចប្រជុំស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេស
31 March 2016ធនាគារអភិវឌ្ឍន៍ជនបទ: ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ធ.អ.ជ.មាន រៀបចំកិច្ចប្រជំុស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេសដេម្បីកែទម្រង់ធនាគារអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយឯកឩត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធ.អ.ជ.។ សមាសភាពចូលរួមប្រជំុមាន: ១. ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធ.អ.ជ. និងសហការី ២.តំណាងមកពីគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា ៣.ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ
11 March 2016ធនាគារអភិវឌ្ឍន៍ជនបទ៖ ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាលជាមួយនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងធ្វើជាអធិបតីភាពក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព” ។
ឯកឧត្តម កៅ ថាច បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP
15 December 2015ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅធនាគារអភិវឌ្ឍន៍របស់ ហ្វីលីពីន DBP ឯកឧត្តម កៅ ថាច អគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP និងពិក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់ធនាគារ BDP ដេីម្បីផ្លាស់ប្តូរបទពិសោធ ក៌ដូចជាធ្វេីការស្វែងយល់អំពីការរីកចំរេីនរបស់ធនាគារ BDP។
ឯកឧត្តម កៅ ថាច បានទទួលជំនួបជាមួយ Executive Vice President
15 December 2015បន្ទាប់ពីកិច្ចប្រជំុវេទិការនាយកប្រតិបត្តិអន្តរជាតិលេីកទី៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានទទួលជំនួបដាច់ដោយឡែកជាមួយជាមួយ Executive Vice President ដេីម្បីពិភាក្សាការងារ និងដកស្រង់បទពិសោធន៍ការងារនៅធនាគារ Land Bank of Philippine និងចូលរួមស្តាប់បទបង្ហាញពីអ្នកជំនាញការរបស់ធនាគារផងដែរ។
ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ
15 December 2015ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ និងបានស្តាប់បទបង្ហាញ អំពីការវិវត្ត និងភាពជោគជ័យរបស់ SBC Small Business Cooperation របស់ប្រទេសហ្វីលីពីន។
ឯកឧត្តម កៅ ថាច បានចូលរួមធ្វើជាវាលគ្មិននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
11 December 2015ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥៖ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារ អភិវឌ្ឍន៍ជនបទ បានចូលរួមធ្វើជាវាលគ្មិន និងចូលរួមពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើប្រធានបទ ‘ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍន៍ធនាគារ” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិការនាយកប្រតិបត្តិអន្តរជាតិលើកទី៦ របស់សមាគមស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។