Latest News

ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

10 July 2017

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!

Happy Khmer New Year

12 April 2017

May you and your families be blessed with a peaceful and prosperous living for the whole year through

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ

7 March 2017

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។

កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ របស់ ធ.អ.ជ

13 February 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ និង​លើក​ទិសដៅ​លទ្ធផលការងារ​សម្រាប់​ឆ្នាំ២០១៧ ក្រោម​អធិបតី​ភាព​ ឯកឧត្តម រស់ សីលវ៉ា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តម​ជា​សមាជិក​ក្រុមប្រក្សា​ភិបាល ព្រមទាំង​លោក​អគ្គនាយក​រង ប្រធាន​នាយកដ្ឋាន​ទាំង​អស់ នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

កិច្ចសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ

8 February 2017

នៅថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ និងអំពីវឌ្ឍនៈភាពនៃដំណើរការសាងសង់ឃ្លាំង ស្តុកស្រូវចំនួន២០០ ០០០ តោន និងឡសំងួតស្រូវមានសមត្ថភាពសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ

សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ

25 January 2017

ធនាគារអភិវឌ្ឍន៍ជនបទ មានកិតិ្តយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ស្តីពីក្រុមហ៊ុនដែលបានជាប់ក្នុងបញ្ជីសម្រាំង ក្នុងការចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ ដូចខាងក្រោម៖

សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ

6 January 2017

ធនាគារអភិវឌ្ឍន៍ជនបទ មានកិតិ្តយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ជ្រាបថាបន្ទាប់ពី ធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការផ្សព្វផ្សាយស្តីពី សំណើចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវធ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងដាក់សំណើគម្រោងពីក្រុមហ៊ុនចំនួន ៤ ដូចខាងក្រោម៖

សំណើរចូលរួមដេញថ្លៃ និងលើកសំណើរ

14 December 2016

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវ-អង្ករ ដែលមានចំណាប់អារម្មណ៍ និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវបាន ២០០ ០០០តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ ហើយមានទីតាំងនៅតំបន់បាត់ដំបង។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី០៦ លើកទី១៨លើរបៀបវារៈសំខាន់ៗមួយចំនួន

7 November 2016

ធនាគារអភិវឌ្ឍន៍ជនបទ(ធអជ)៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង០០នាទីព្រឹកនៅ ធនាគារអភិវឌ្ឍន៍(ធអជ)បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី០៦ លើកទី១៨លើរបៀបវារៈសំខាន់ៗមួយចំនួន ហើយក្នុងនោះ សមាសភាពចូលរួមប្រជុំមាន៖

កិច្ចពិភាក្សារបស់ ឯ.ឩ កៅ ថាច និង លោកឩកញ៉ា គឹម សាវុធ ជាមួយ PNN ស្តីពីការពង្រឹងប្រសិទ្ធភាពឥណទានក្នុងវិស័យស្រូវអង្ករ

17 October 2016

នៅថ្ងៃអាទិត្យ ទី១៦ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨ ដល់ ម៉ោង ៩ ព្រឹក ឯ.ឩ កៅ ថាច និង លោកឩកញ៉ា គឹម សាវុធ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ជាមួយ ទូរទស្សន៍ PNN ស្តីពីការ “ពង្រឹងប្រសិទ្ធភាពឥណទានក្នុងវិស័យស្រូវអង្ករ”  ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖