ធនាគារ ARDB និង ធនាគារអេស៊ីលីដាបានរៀបចំពិធីចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម

29 មីនា 2022

នាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ ៖
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារព្រមទាំងសហការី និង ធនាគារអេស៊ីលីដា ដែលដឹកនាំដោយបណ្ឌិតអ៊ិន ចាន់នី បានរៀបចំពិធីចុះអនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទីក្រោមហិរញ្ញប្បទានក្រោមពិសេសរបស់រាជរដ្ឋាភិបាល។