ឯកឧត្តមបណ្ឌិត កៅ ថាច, បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅខេត្តព្រះវិហារ

23 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះបន្លែ, ចិញ្ចឹមសត្វដែលកសិផលទាំងនោះកំពុងជួបបញ្ហាលើទីផ្សារនិងដើម្បីសិក្សាពីលទ្ធភាពផ្តល់ឥណទានមានការប្រាក់ទាបរបស់ធនាគារ លើការដាំដុះក្នុងផ្ទះសំណាញ់​ និងចិញ្ចឹមសត្វ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។