ឯកឧត្តម ចាន់ សីហា និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, ប្រចាំនៅកម្ពុជា
22 កញ្ញា 2022
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, លោក Pranjit Talukdar នាយកគ្រប់គ្រងតំបន់ HEIFER IMPACT CAPITAL, និង លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេស នៃអង្គការ HEIFER INTERNATIONAL (Cambodia)។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ លើ៖ ១/. យន្តការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្ម និងសមាជិករបស់សហគមន៍កសិកម្ម និង ២/. យន្តការធានាឥណទានក្នុងការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់សហគមន៍កសិកម្ម និងសមាជិក ជាពិសេសក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រែ និងការដំាដុះបន្លែ។