ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់
17 តុលា 2022
ខេត្តកំពង់ធំ៖ ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងនោះដីស្រែរបស់បងប្អូនបានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។
ដោយមើលឃើញពីការលំបាក, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាពដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម និង ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែមសម្រាប់យកមកប្រើប្រាស់នៅពេលទឹកស្រកចុះវិញ។
ជាមួយគ្នានេះ,ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ។