ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance
25 វិច្ឆិកា 2022
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Morelia, ប្រទេស Mexico ដែលមានសមាជិកចូលរួមចំនួនប្រមាណជាង២០០នាក់ មកពី២៧ប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សឹង រេត ក៏បានធ្វេីបទបង្ហាញលើប្រធានបទ “Accelerating Green Finance to Agriculture and Food Sector in Cambodia: The Role of ARDB ដល់អង្គសន្និបាតទាំងមូលផងដែរ។