ឯកឧត្តម បាន លឹម តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB)

21 កុម្ភៈ 2023

ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការធនាគារ ARDB ដើម្បីពិភាក្សាអំពីគោលការណ៍ណែនាំលម្អិតសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។