ឯកឧត្តម កៅ ថាច និងសមាជិកក្រុមការងារបាននាំយកថវិកាប្រគល់ជូន មន្ទីរពេទ្យ គន្ធបុប្ផា
17 វិច្ឆិកា 2015
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង៣០នាទី ឯកឧត្តម កៅថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមាជិកក្រុមការងារ បាន នាំយកថវិកាដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអូក្លិន និងសមាជិកក្រុមការងារប្រចាំទីក្រុងអូក្លិន ដើម្បីប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។ ក្នុងនោះ ថិវិកា សរុបមានចំនួន 5700ដុល្លារ ណូវែលហ្សេឡង់ 50 ដុល្លារ អូស្ត្រាលី ២ដុល្លារអាមេរិក និង525000រៀល។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាជូនមន្ទីពេទ្យបានបញ្ចប់ ឯកឧត្តម កៅ ថាច បានផ្តល់បទសំភាសន័ ជូនអ្នកសារព័ត៌មាន និងទូរទស្សន៍ផងដែរ។