ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ខេត្តកំពង់ធំ

9 មេសា 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម។
ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣