ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព

12 មេសា 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB នារសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាងកិមិរាទេវី ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តីសុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀតទៅ។