ឯកឧត្តម បាន លឹម, ឯកឧត្តម ចាន់ សីហា និង សហការី នៃធនាគារ ARDB បានទទួលជួបជាមួយអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣

27 មេសា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម, ឯកឧត្តម ចាន់ សីហា អគ្គនាយករង និង សហការី នៃធនាគារ ARDB បានទទួលជួបជាមួយអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពី កំណើនឥណទាន ទស្សនៈវិស័យ និងហានិភ័យសម្រាប់វិស័យកសិកម្ម ។ ជាលទ្ធផល កិច្ចពិភាក្សានេះ បានទទួលលទ្ធជាផ្លែផ្កា ដោយធនាគារ ARDB បានចែករំលែកនូវទស្សនៈវិស័យអំពីការផ្តល់ឥណទានក្នុងវិស័យកម្ម ពិសេសកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល និងផ្តល់ជាទស្សនាទានបន្ថែមអំពីតួនាទីរបស់ធនាគារគោលនយោបាយ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។